khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រៃពួច  និងនាំយកទានព្រះវស្សា ទេយ្យទានប្រគេនព្រះសង្ឃនៅវត្តព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយលោក នូ សុវណ្ណារិទ្ធ អភិបាលរងស្រុក លោកស្រី ឈិន ស៊ីថា អភិបាលរងស្រុក លោកវរសេនីយ៍ទោ ផុន ពិសាល អធិការរងស្រុកអង្គស្នួល និងលោក ស៊ុយ វាចា ប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុងសាលាស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិទាំង២៣ មេប៉ុស្ត៍នគបាល ប្រធានមណ្ឌលសុខភាព ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ ប្រមូលបញ្ហាប្រឈម និងសំណូមពររបស់អាជ្ញាធរនៅមូលដ្ឋានភូមិភាគទី៣ និងបន្តនាំយកទានព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តព្រៃពួច។
    ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជាថវិកាសរុបទាំងអស់ចំនួន ៣,៨៤០,០០០រៀល និងសារ៉ុងចំនួន ៣៩ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ មេប៉ុស្ត៍នគបាល ប្រធានមណ្ឌលសុខភាពនៅឃុំព្រៃពួច៕

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ